មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” លើកទី១ ឆ្នាំ២០២៥ នៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ទី៤-៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងបង្ហាញនូវសម្លព្រូងបំពង់ឫស្សី ដើម្បីភ្លក់នូវរសជាតិដើមដោយសេរី និងមានការសម្ដែងសិល្បៈរបាំប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាមួយកម្មវិធីកម្សាន្តជាច្រើន ព្រមទាំងមានការដាក់តាំងបង្ហាញនូវផលិតផលផ្លែឈើជាច្រើនប្រភេទរបស់ខេត្តមណ្ឌលគិរីផងដែរ។