681 ezgif.com resize
Swift cc time

កងទ័ពកម្ពុជា-ថៃត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែនក្នុងដំណាក់កាលទី១ចាប់ពីថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឧត្តរមានជ័យ៖ កងទ័ពកម្ពុជា-ថៃ នៅថ្ងៃទី ១ វិច្ឆិកានេះ បានសម្រេចរៀបចំដំណើរការ«ដកអាវុធធុនធ្ងន់»ក្នុងដំណាក់កាលទី១ ដើម្បីវិលចូលទីតាំងកន្លែងដើមវិញ។ការដកសព្វាវុធធុនធ្ងន់នេះ ធ្វើឡើងដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និង ប្រចាំនៅប្រទេសថៃ។

ការរៀបចំដកសព្វាវុធធុនធ្ងន់នេះ រៀបចំឡើងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅ​​កាន់​មូលដ្ឋានដើមវិញ។ការដកសព្វាវុធនេះ រៀបចំឡើងចំនួន២ដំណាក់កាល ដោយចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណាក់កាលទី១ ពីថ្ងៃទីសៅរ៍ទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ការឯកភាពគ្នាលើការរំកិល ដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ ធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរ កាលពីថ្ងៃអាទិត្យ ទី២៦ តុលាឆ្នាំ២០២៥ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពនៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានជាសាក្សីរបស់ប្រធានាធិបតីអាម៉េរិក និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕


Khcct banner

អត្ថបទទាក់ទង