681 ezgif.com resize
Swift cc time

អាជ្ញាធរខេត្តក្រចេះ ផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ស្ពានអូរឆ្លូង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រចេះ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី ៣០ ខែតុលា សម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានអូរឆ្លង ស្ថិតនៅក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលបានបាក់ទាំងស្រុងដោយសាររថយន្តធុនធំ ដឹកកសិផលដំឡូងឆ្លូងកាត់។

យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានសេចក្ដីជូនដំណឹងដល់សាធារណជន ដែលធ្វើដំណើរតាមដងផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ស្ដីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ស្ពានអូរឆ្លូង ប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គ.ម ០១+៥២០ ស្ថិតនៅ ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលបានបាក់ទាំងស្រុងដោយសាររថយន្តធុនធំ ដឹកកសិផលដំឡូងឆ្លងកាត់។

ដើម្បីបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ មន្ទីរសាធារណការ សម្រេចធ្វើការផ្អាកជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ពានអូរឆ្លូង និងណែនាំឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវវាង ឈ្មោះផ្លូវ១០៧ ស្ថិតក្នុងភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ ការជួសជុលស្ពានបានរួចរាល់ឡើងវិញ៕


Khcct banner

អត្ថបទទាក់ទង