681 ezgif.com resize
Swift cc time

ធនាគារ កាណាឌីយ៉ា របស់កម្ពុជាបញ្ចូលបច្ចេកវិទ្យា IPification សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងលេខទូរស័ព្ទត្រឹមតែ១ចុច (1-Click)

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

រាជធានីភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុន IPification ដើម្បីដាក់បញ្ចូលនូវដំណោះស្រាយអត្តសញ្ញាណតាមទូរស័ព្ទដៃជំនាន់ថ្មី។ ជាមួយនឹងបច្ចេកវិទ្យាផ្ទៀងផ្ទាត់អត្តសញ្ញាណ និងលេខទូរស័ព្ទដោយចុចមួយដង (1-click mobile authentication & phone number verification) របស់ក្រុមហ៊ុន IPification អតិថិជនធនាគារ កាណាឌីយ៉ា នឹងទទួលបាននូវសុវត្ថិភាពកាន់តែខ្ពស់ និងបទពិសោធន៍ប្រើប្រាស់ប្រកបដោយភាពរលូននៅក្នុងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ខ្លួន។

ក្នុងរយៈពេលជាង ៣៣ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ធនាគារ កាណាឌីយ៉ា បានក្លាយជាសសរស្តម្ភដ៏រឹងមាំមួយក្នុងវិស័យធនាគារនៃព្រះរាជាណាចក្រកម្ពុជា។ ជាផ្នែកមួយនៃទស្សនវិស័យរបស់ខ្លួនក្នុងការបង្កើតស្តង់ដាធនាគារដ៏ឆ្នើមក្នុងការបង្កើនបទពិសោធន៍សេវាកម្មអតិថិជន និងការអភិវឌ្ឍប្រតិបត្តិការយ៉ាងល្អប្រសើរ នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា កំពុងជំរុញដំណើរបរិវត្តកម្មឌីជីថល របស់ខ្លួន ដោយការលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលនៃសេវាកម្មធនាគារតាមទូរស័ព្ទដៃ (mobile banking services) របស់ខ្លួនយ៉ាងឆាប់រហ័ស។

តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាថ្មីនេះ អតិថិជនធនាគារ កាណាឌីយ៉ា អាចទទួលបានបទពិសោធន៍ក្នុងការចុះឈ្មោះប្រើប្រាស់ និងផ្ទៀងផ្ទាត់ប្រតិបត្តិការបានយ៉ាងរលូនតាមរយៈបច្ចេកវិទ្យារបស់ក្រុមហ៊ុន IPification ដែលផ្ទៀងផ្ទាត់ទៅលើអត្តសញ្ញាណ និងលេខទូរស័ព្ទ។ ដំណោះស្រាយនេះ អាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់បានយ៉ាងឆាប់រហ័សត្រឹមតែរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ ដោយប្រើ Mobile ID ដែលមានលក្ខណៈពិសេសសម្រាប់អ្នកប្រើនីមួយៗ។ Mobile ID នេះត្រូវបានដកស្រង់ទិន្នន័យពី ស៊ីមកាត (SIM card) ឧបករណ៍ (device) និងបណ្តាញទិន្នន័យ (network)។ អតិថិជនគ្រាន់តែបញ្ចូលលេខទូរស័ព្ទរបស់ខ្លួន ហើយចុចតែម្ដងប៉ុណ្ណោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់បានយ៉ាងសុវត្ថិភាព ដោយមិនចាំបាច់ប្រើពាក្យសម្ងាត់កូដOTP តាមរយៈសារSMS ឬជំហានណាបន្ថែមផ្សេងទៀតឡើយ។

ការអនុវត្តបច្ចេកវិទ្យាថ្មីនេះ បានលើកស្ទួយយ៉ាងខ្លាំងទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់ តាមរយៈការកាត់បន្ថយបញ្ហាក្នុងដំណើរការចុះឈ្មោះ ការចូលប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាពង្រឹងប្រព័ន្ធសុវត្ថិភាពនៃប្រតិបត្តិការធនាគារតាមប្រព័ន្ធធនាគារផងដែរ។ ការកែប្រែនេះ គឺបង្កើនជំនឿទុកចិត្តរបស់អតិថិជនកាន់តែខ្ពស់ បង្កើនចំនួនអ្នកប្រើប្រាស់ថ្មី រក្សាទំនាក់ទំនងដ៏ល្អជាមួយអតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ និងជម្រុញអត្រាការចូលរួមប្រើប្រាស់ប្រព័ន្ធឲ្យកាន់តែខ្ពស់។

លោក Stefan Kostić នាយកប្រតិបត្តិរបស់ក្រុមហ៊ុន IPification មានប្រសាសន៍ថា “ពួកយើងមានមោទនភាពក្នុងការគាំទ្រធនាគារ កាណាឌីយ៉ា ក្នុងការបន្តភាពជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរប្រព័ន្ធធនាគារតាមទូរស័ព្ទដៃនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលដំណោះស្រាយផ្ទៀងផ្ទាត់អត្តសញ្ញាណតែមួយតាមទូរស័ព្ទ (1-click mobile authentication) និងការផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់ក្រុមហ៊ុន IPification ទៅក្នុងប្រព័ន្ធ ធនាគារ កាណាឌីយ៉ា បានបំពេញការសន្យាក្នុងការផ្ដល់បទពិសោធន៍ធនាគារដែលមានសុវត្ថិភាព និងគ្មានការរាំងស្ទះ ស្របតាមទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់សម័យទំនើបនេះ។”

លោក ជឹម ប៉ូលី តួនាទីជា Chief Digital Officer នៃធនាគារ កាណាឌីយ៉ា បានចែករំលែកថា៖
“ការផ្តល់សេវាកម្មធនាគារគឺលើសពីការធ្វើប្រតិបត្តិការតែមួយ តែជាការបង្កើតទំនាក់ទំនង និងភាពជាដៃគូប្រកបដោយទំនុកចិត្ត។ យើងមានមោទនភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន IPification និងជាមួយបច្ចេកវិទ្យាផ្ទៀងផ្ទាត់អត្តសញ្ញាណតាមទូរស័ព្ទដៃ អតិថិជនធនាគារ កាណាឌិយ៉ា អាចចូលប្រើប្រាស់ បញ្ជាក់ប្រតិបត្តិការនានា និងចូលទៅកាន់គណនីរបស់ពួកគេបានក្នុងរយៈពេលរហ័សបំផុត ដោយគ្មានការលំបាកពីពាក្យសម្ងាត់ ឬការរង់ចាំកូដពីសារ SMS ឡើយ។ នេះមិនមែនគ្រាន់តែជាបច្ចេកវិទ្យាថ្មីទេ តែវាជាការផ្ដល់ឱកាសឲ្យអតិថិជនរបស់យើងខ្ញុំ មានពេលវេលាច្រើនជាងមុន ងាយស្រួលជាងជាងមុន និងមានជំនឿជឿជាក់បន្ថែមរៀងរាល់ពេលដែលពួកគេប្រើកម្មវិធីទូរស័ព្ទដៃ Canadia Bank App ។ ខណៈពេលដែលយើងបន្តនវានុវត្តឌីជីថល យើងនៅតែខិតខំធ្វើឲ្យការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងរហ័សជាងមុនសម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង។

កិច្ចសហការណ៍នេះជាសញ្ញាសំខាន់មួយ ក្នុងការពង្រីកសេវាកម្ម IPification ទៅទូទាំងអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ អាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សព្វថ្ងៃ ដោយធ្វើឲ្យមានភាពងាយស្រួល និងសុវត្ថិភាព តាមរយៈដំណោះស្រាយបច្ចេកវិទ្យាចុងក្រោយទៅលើការកំណត់អត្តសញ្ញាណលើទូរស័ព្ទដៃ ។

អំពីធនាគារ កាណាឌីយ៉ា

បង្កើតឡើងក្នុងឆ្នាំ 1991 និងធ្វើឯកជនភាវូបនីយកម្មពេញលេញនៅក្នុងឆ្នាំ 1998 ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជដែលផ្តល់សេវាកម្មពេញលេញឈានមុខគេមួយរបស់កម្ពុជា ដែលកាន់កាប់ចំណែកទីផ្សារជាច្រើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ។ ជាមួយនឹងការចាក់គ្រឹះដ៏រឹងមាំ និងការរីកចម្រើនជាង 30 ឆ្នាំមកនេះ យើងផ្តល់ជូននូវសេវាកម្មធនាគារដ៏ទូលំទូលាយ ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី ការទូទាត់តាមឌីជីថល ការប្តូរប្រាក់បរទេស ការផ្ទេរប្រាក់ ប័ណ្ណផ្សេងៗ ការគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្ម។

សាខាចំនួន 69 និងម៉ាស៊ីនស័្វយសេវាធនាគារចំនួនជាង 430 នៅទូទាំងប្រទេស របស់យើង រួមផ្សំជាមួយនឹងដំណោះស្រាយឌីជីថលដ៏ទំនើប អនុញ្ញាតឱ្យពួកយើងផ្តល់នូវបទពិសោធន៍ធនាគារប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់រូបវន្តបុគ្គល និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.canadiabank.com.kh

អំពីក្រុមហ៊ុន IPification

ក្រុមហ៊ុន IPification កំពុងបង្កើតគ្រឹះសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណតាមទូរស័ព្ទនៅថ្ងៃនេះ និងនាពេលអនាគារ។ តាមរយៈការផ្ទៀងផ្ទាត់លេខទូរស័ព្ទ ស៊ីមកាត និងឧបករណ៍តាមរយៈអាសយដ្ឋាន IP ដែលបច្ចេកវិទ្យា ដែលមានប៉ាតង់ IPification កំពុងបើកដំណើរការការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ទូរសព្ទដៃ ប្រកបដោយសុវត្ថិភាព និងគ្មានលេខសម្ងាត់ ទៅលើការចុះឈ្មោះ ការអនុម័តប្រតិបត្តិការ និងដំណោះស្រាយការពារការក្លែងបន្លំសម្រាប់កម្មវិធីទូរស័ព្ទដៃ។ អាចរកបាននៅទូទាំងប្រទេស និងតំបន់ជាច្រើន IPification ត្រូវបានជឿទុកចិត្តដោយក្រុមហ៊ុនទូរគមនាគមន៍ បច្ចេកវិទ្យា ការទូទាត់ និង OTT ឈានមុខគេជាច្រើនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.ipification.com

Khcct banner

អត្ថបទទាក់ទង