ព្រះសីហនុ៖ នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY នាំយកភ្ញៀវទេសចរសរុប ៨០៨នាក់ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមានក្រុមការងារមន្ទីរទេសចរណ៍ អាជ្ញាធរ និងវិស័យឯកជន បានចូលរួមទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍នេះ ដើម្បីមកទស្សនាកម្ពុជា។
នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY មានបណ្ដោយប្រវែង២២៨.៣០ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជម្រៅ៦.៦៥ម៉ែត្រ។ នាវានេះ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៧:០០នាទី និងចេញទៅប្រទេសថៃវិញនៅវេលាម៉ោង១៤:០០ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មាន ភ្ញៀវទេសចរសរុប ៨០៨នាក់ ស្រី ៤២៣នាក់ មាន២០សញ្ជាតិ នាវិកចំនួន ៤៦៣នាក់ ស្រី ១១០នាក់ មាន ៤០សញ្ជាតិ។
ភ្ញៀវទេសចរភាគច្រើនជាជនជាតិអាមេរិក ៦៧១នាក់ កាណាដា ៥៨នាក់។ ភ្ញៀវទេសចរទាំងអស់ មានគោលដៅទេសចរទៅទស្សនា មានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម៕