681 ezgif.com resize
Swift cc time

កូរ៉េ ផ្តល់រថយន្តសង្គ្រោះបន្ទាប់២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ដល់ខេត្តពោធិ៍សាត់ជួយបម្រើផលប្រយោជន៍ពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖​ រដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ អភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៧ តុលា បានប្រគួលជូនរដ្ឋបាលខេត្តពោធិ៍សាត់ នូវរថយន្តសង្គ្រោះបន្ទាប់ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ដើម្បីជួយបម្រើជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ដំណើរទស្សនកិច្ចរបស់លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងលោកអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបាននាំយក នូវរថយន្តសង្គ្រោះបន្ទាប់ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក Park Woohee និងលោកអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាគណៈប្រតិភូទាំងអស់ ដែលបានផ្ដល់ជំនួយ នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តនាពេលនេះ ដើម្បីជួយបម្រើជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

លោក ខូយ រីដា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រ ដោយប្តេជ្ញាខិតខំជំរុញកិច្ចសហការ លើប្រតិបត្តិការវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេសការបញ្ជូនពលករ ក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដោយស្របតាមគោលនយោបាយ នៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់-ទទួលរថយន្ត និងគ្រឿងឥស្សរិយយស លិខិតថ្លែងអំណរគុណ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់ដល់សប្បុរសជន ០៥រូប នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យ ថ្នាំពេទ្យ រថយន្តសង្គ្រោះបន្ទាប់ និងរថយន្តពន្លត់អគ្គិភ័យផងដែរ៕


Khcct banner

អត្ថបទទាក់ទង