កណ្តាល៖ សាលាកុមារប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ បានរៀបចំយុទ្ធនាការទីផ្សារដ៏ពិសេសមួយ ដោយមានគោលបំណងផ្សព្វផ្សាយពីការ បើកដំណើរទីតាំងថ្មីទី៧ ក្រុងតាខ្មៅ ក៏ដូចជារួមចំណែកចូលរួមក្នុងការផ្សព្វផ្សាយពីស៊ីក្លូកម្ពុជា។
សាលាកុមារប៉ាស៊ីហ្វិក មិនត្រឹមតែផ្តោតលើគុណភាពអប់រំកុមារតូចប៉ុណ្ណោះទេ ថែមទាំងមានបំណងចូលរួមជាមួយសង្គម ដើម្បីលើកស្ទួយ និង អភិរក្សអត្តសញ្ញាណជាតិ តាមរយៈការតាំងបង្ហាញ«ស៊ីក្លូ»ដែលជាមធ្យោបាយធ្វើដំណើរបែបប្រពៃណី និងជាផ្នែកមួយនៃវប្បធម៌ខ្មែរ។
គួរបញ្ជាក់ថា សាលាកុមារប៉ាស៊ីហ្វិកទីតាំងថ្មីទី៧ ក្រុងតាខ្មៅ ផ្តល់ជូនប្រូម៉ូសិនពិសេស “បញ្ចុះតម្លៃសិក្សា ៣០%” និងផ្ដល់ជូនសេវាកម្មអប់រំរួមមាន៖ ថ្នាក់ទារកដ្ឋាន ចាប់ពីអាយុ ១ឆ្នាំកន្លះ ដល់ ៣ឆ្នាំ ថ្នាក់មត្ដេយ្យទាំង៣កម្រិត ចាប់ពីអាយុ ៣ឆ្នាំ ដល់ ៦ឆ្នាំ។សម្រាប់ ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ 015 838 535 ឬ 015 838 902៕