Img 1426
Swift cc time

គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត និងសួនច្បារ ខេត្តកណ្តាល នឹងចាប់ផ្តើមចាប់ពីថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី២៤ តុលា បានបញ្ជាក់ថា ការកែលម្អច្រាំងស្ទឹងព្រែកត្នោត ចំណុចចាប់ពីគល់ស្ពានថ្មផ្លូវជាតិលេខ២ ដល់លោកតាសានថៃដី ភូមិតាខ្មៅ និងភូមិតារឆ្នាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងចាប់ផ្តើមពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះតទៅ។

បើតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្ត សម្រេចធ្វើការកែលម្អច្រាំងស្ទឹង និងសួនច្បារនៅចាប់ពីគល់ស្ពានថ្មផ្លូវជាតិលេខ២ ដល់លោកតាសានថៃជី ភូមិតាខ្មៅ និងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឡើងវិញ ហើយការអនុវត្តគម្រោងនឹងចាប់ផ្តើមពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះតទៅ។

រដ្ឋបាលខេត្តកណ្តាល ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមានទីតាំងអាជីវកម្មនៅទីតាំងខាងលើ និងបណ្តាក្រុមហ៊ុនប្រតិបត្តិកររៀបចំខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត ខ្សែបណ្តាញអ៊ិនធើណេត និងខ្សែ កាបអុបទិកក្រោមដី មេត្តាជ្រាប និងចូលរួមសហការជាមួយអាជ្ញាធរខេត្តកណ្តាល មន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ក្នុងន័យគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋានទាំងអស់គ្នា៕


Khcct banner

អត្ថបទទាក់ទង