កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម។
គម្រោងខាងលើនេះ មន្ត្រីបច្ចេកទេស បានបញ្ជាក់ថា នឹងចាប់ដំណើរការនាដើមឆ្នាំ ២០២៦ ខាងមុខ ដោយរំពឹងថានឹងរួចរាល់ ១០០ភាគរយ នៅក្នុងឆ្នាំ ២០២៧។
គួរបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសមិទ្ធផលជាច្រើនបានរីកដុះដាលគ្រប់ទីកន្លែងក្នុងក្រុងកំពង់ចាម ក៏ដូចជាខេត្តកំពង់ចាមទាំងមូល ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត៕