681 ezgif.com resize
Swift cc time

The Era Clinic ទទួលបានពានរង្វាន់ Medical Aesthetic Clinic of The Year in Cambodia នៅក្នុងកម្មវិធី Global Health Awards 2025

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី អគ្គនាយិកា The Era Clinic ទទួលបានពានរង្វាន់ Medical Aesthetic Clinic of The Year in Cambodia នៅក្នុងកម្មវិធី Global Health Awards 2025 ដែល បានប្រព្រឹត្តឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ការទទួលបានពានរង្វាន់មួយនេះ មិនត្រឹមតែជាការទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងនៃការខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យ និងក្រុមការងារ The Era Clinic ទាំងមូល ក្នុងការផ្តល់សេវាយ៉ាងម៉ត់ចត់ ប្រកបដោយសុវត្ថិភាព តាមតម្រូវការអតិថិជន និងស្របទៅដោយវិជ្ជាជីវៈ។

ក្រោមការដឹកនាំយ៉ាងម៉ត់ចត់ដោយ លោកស្រី វេជ្ជបណ្ឌិត ហាក់ វត្តី The Era Clinic បានក្លាយជាគ្លីនិកដ៏ទំនើប និងឈាននាំមុខក្នុងការនាំចូលបច្ចេកវិទ្យាថ្មីៗ ទំនើបចុងក្រោយរួមមានដូចជា៖

១៖ ម៉ាស៊ីនឡាស៊ែរ Fotona NxLine

២៖ ម៉ាស៊ីនឡាស៊ែរ Sofwave Superb

៣៖ ម៉ាស៊ីនឡាស៊ែរ Skin Aura Anti-Aging

៤៖ ម៉ាស៊ីនឡាស៊ែរ Ultraformer III

៥៖ ម៉ាស៊ីនឡាស៊ែរ LDM Med

៦៖ ម៉ាស៊ីនឡាស៊ែរ Endymed Pro

៧៖ ក៏ដូចជា៖ Skin Booster & Biostimulator និង Botox ជាដើម។

ជាមួយបច្ចេកវិទ្យាថ្មីៗ ទំនើបចុងក្រោយ ដើម្បីថែរក្សាសម្រស់ និងភាពជឿជាក់របស់មនុស្ស សម័យថ្មីនៅប្រទេសកម្ពុជាដោយមិនចាំបាច់ធ្វើការវះកាត់ ឬត្រូវទៅទទួលសេវាកម្មទាំងអស់នេះនៅក្រៅប្រទេសទៀតឡើយ។ ហើយការហោះជំហានថ្មីមួយនេះ ក៏បានបង្ហាញពីភាពជោគជ័យដ៏ថ្មីមួយ និងការលើកកម្ពស់ស្តង់ដារវិស័យសម្រស់ និងសុខភាពកម្ពុជា ដោយមានការទទួលស្គាល់ពីអន្តរជាតិ ថាកម្ពុជាពិតជាមានសមត្ថភាព និងមានអ្នកជំនាញឯកទេសច្បាស់លាស់ ដោយមិនចាញ់បរទេស៕


Khcct banner

អត្ថបទទាក់ទង