681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន៖ ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស៩៩% ពហិការមិនគាំទ្រទំនិញថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី២០តុលាបានបង្ហោះសារក្នុងបណ្តាញសង្គម ដោយបានលើកឡើងថា ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមាន ស្ទើរតែ៩៩ភាគរយ ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសល់ តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?

ការលើកឡើងរបស់សម្តេចយ៉ាងដូច្នេះ បន្ទាប់ពីសម្តេចបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោក KO1 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ សម្តេចមានការខកចិត្តចំពោះអំពើ មិនគប្បីរបស់បងប្អូនទាំងនេះពិសេស សម្រាប់លោកKO1តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ។

សម្តេច ហ៊ុន សែន បានបន្តថា៖«បើមនុស្សមិនទទួលទាន ទុកឲ្យសត្វស៊ីប្រសើរជាងដុតឬកំទេចចោល។ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ។

ខ្ញុំសរសេរបន្ថែមបន្ទាប់ពីបានអានខមិន។ខ្ញុំគាំទ្រការលក់ទំនិញចាស់ឲ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ឯអ្នកទិញក៏គួរពិនិត្យតើជាទំនិញចាស់ឬទំនិញថ្មី?ព្រោះទំនិញមានកាលកំណត់របស់វា។

ត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ Ko1សូមចូលរួមយុទ្ធនាការជុំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញប្រសើរជាង។»


Khcct banner

អត្ថបទទាក់ទង