681 ezgif.com resize
Swift cc time

ក្រសួងឧស្សាហកម្ម ច្រានចោលការផ្សាយបំភ្លៃរបស់កាសែតថៃថា កូរ៉េផ្អាកគម្រោងគាំទ្រវិស័យគ្រប់គ្រងទឹកនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១៩ តុលា បានច្រានចោលសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតបំភាន់ មូលបង្កាច់ និងគ្មានវិជ្ជាជីវៈ របស់កាសែត The Nation Thailand ដែលមានចំណងជើងថា “សាធារណៈរដ្ឋកូរ៉េផ្អាកគម្រោងគាំទ្រវិស័យ គ្រប់គ្រងទឹកនៅកម្ពុជា ឬ Seoul halts water-management support project in Cambodia” ជាព័ត៌មានមិនពិត។ បច្ចុប្បន្ន រាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងស្ថាប័នទាំងពីរកំពុងដំណើរការជាប្រក្រតី និងប្រកបដោយភាពស្ថាបនា។

ការប្រកាសនេះ បន្ទាប់ពីមានការចេញផ្សាយមិនពិតដែលចេញផ្សាយដោយកាសែត The Nation Thailand កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “សាធារណៈរដ្ឋកូរ៉េផ្អាកគម្រោងគាំទ្រវិស័យ គ្រប់គ្រងទឹកនៅកម្ពុជា ឬ Seoul halts water-management support project in Cambodia” ដោយភ្ជាប់រូបថត នៃពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួងឧ 1.ប.ន.) និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង (STEPI)។

បើតាមក្រសួងឧស្សាហកម្ម កិច្ចសហប្រតិបត្តិការរវាងក្រសួងឧ.វ.ប.ន. និង វិទ្យាស្ថាន STEPI កំពុងបន្ត និងគ្មានការរំខាន ដោយក្រសួងខ.វ.ប.ន. និង វិទ្យាស្ថាន STEPI កំពុងបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងគម្រោងសិក្សាស្តីពីតំបន់បញ្ជូនវានុវត្តន៍ឧស្សាហកម្ម (Industrial Innovation Clusters)។ រាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង ស្ថាប័នទាំងពីរកំពុងដំណើរការជាប្រក្រតី និងប្រកបដោយភាពស្ថាបនា។

ក្រសួងឧស្សាហកម្ម ចាត់ទុកទង្វើរបស់កាសែត The Nation Thailand បាននិងកំពុងអនុវត្តខុសក្រមសីលធម៌សារព័ត៌មានយ៉ាង ធ្ងន់ធ្ងរ៖ ស្ថាប័ននេះបានប្រើប្រាស់ និងបង្ហាញខុសនូវរូបថតនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងឧ.វ.ប.ន. និង វិទ្យាស្ថាន STEPI ដោយចេតនាបំកាន់ថា កិច្ចសហប្រតិបត្តិការនេះត្រូវបានផ្អាក។ វិជ្ជាជីវៈ ក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងបំភាន់អ្នកអាននៅទូទាំងពិភព ទង្វើបំភ្លៃការពិតនេះបង្ហាញពីការខ្វះការទទួលខុសត្រូវក្នុងលោក៕

Khcct banner

អត្ថបទទាក់ទង