681 ezgif.com resize
Swift cc time

កម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី គឹម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរលង់ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។

នៅក្នុងជំនួប លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានពន្យល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងយន្តការដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាជន រួមទាំងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ននេះ ជនជាតិកូរ៉េជាង ៦០នាក់ ដែលត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង