គិតត្រឹមត្រីមាសទីមួយឆ្នាំ២០២៥ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានដោះលែងសត្វព្រៃសរុប ១៦៤ ក្បាល រួមមានពស់ថ្លាន់ ៨០ ក្បាល ស្វាព្រាម ១១ ក្បាល និងទោចម្កុដ ១៦ ក្បាល ចូលទៅក្នុងព្រៃដែលជាជម្រកធម្មជាតិរបស់ពួកគេឡើងវិញ។ ការដោះលែងនេះជានិមិត្តរូបនៃក្តីសង្ឃឹមនិងអំណាចដែលនាំមកនូវការផ្លាស់ប្តូរតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការអភិរក្ស។