681 ezgif.com resize
Swift cc time

Reuters៖ អ្នកជំនាញថាមីនដែលថៃរកឃើញ ជាមីនថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ Reuters សារព័ត៌មានដ៏ធំរបស់អង់គ្លេស នាថ្ងៃទី១៦ តុលានេះ បានផ្យព្វផ្សាយថា អ្នកជំនាញមីន‌ឯករាជ្យចំនួន៤នាក់ ដែលត្រូវបាន Reuters ស្នើឲ្យវាយតម្លៃបានរកឃើញថា មីនដែលថៃបានរកឃើញ និងបានបង្កជម្លោះរវាងកម្ពុជា និងថៃ PMN-2s ជាមីនថ្មី។

Reuters សារព័ត៌មានដ៏ធំរបស់អង់គ្លេស បានស្នើឲ្យអ្នកជំនាញមីន‌ឯករាជ្យចំនួន៤នាក់ បានរកឃើញថា មីនដែលថៃបានរកឃើញ និងបានបង្កជម្លោះរវាងកម្ពុជា និងថៃ PMN-2s ជាមីនថ្មី។ អ្នកជំនាញមីនឯករាជ្យនៅចក្រភពអង់គ្លេស លោក Andrew Vian Smith បាននិយាយថា ស្ថានភាពនៃ PMN-2s នៅក្នុងរូបភាពដែលថតដោយយោធាថៃ ផ្តល់ឲ្យReuters បង្ហាញថា មីនទាំងនេះបានស្ថិតនៅក្នុងដីអស់រយៈពេលជាងពីរបីខែមកហើយ ហើយស្ថានភាពមីននោះ ជាស្ថានភាពមីនថ្មី។

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជាមួយ Reuters ថា មីនដែលថៃបានរកឃើញនោះ ជាមីនចាស់ប៉ុណ្ណោះ។ មីនដែលមើលទៅមានស្ថានភាពថ្មី មកពីកត្តាបរិស្ថាន និងការរំខានអាចធ្វើឱ្យវត្ថុដែលកប់យូរមើលទៅឃើញនៅថ្មីស្រស់។ បន្ថែមពីនេះ ភាពសំណឹកដី ការជន់លិច និងការផ្លាស់ទីនេះរុក្ខជាតិបន្ថែ ក៏អាចធ្វើឲ្យមីនចាស់ ប្រែទៅជាឃើញថ្មីផងដែរ៕

Khcct banner

អត្ថបទទាក់ទង