681 ezgif.com resize
Swift cc time

មេទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខារួមគ្នា ពង្រឹងវិស័យការពារជាតិនិងរក្សាសន្តិភាពក្នុងតំបន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ម៉ាឡេស៊ី៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ ដើម្បីពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់។ការចុះហត្ថលេខានេះ ធ្វើឡើងដោយមានលោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី។

លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចនេះ លោកចូលជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី និង ជួបពិភាក្សាការងារទ្វេភាគីជាមួយ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និង បានទស្សនកិច្ចអង្គភាពកងពលតូច ទ័ពពិសេសឆ័ត្រយោងលេខ១០ នៃកងទ័ពជើងគោកម៉ាឡេស៊ី។

សាមភាគី បានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ម៉ាឡេស៊ី (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឲ្យកងទ័ពជើងគោកទាំងពីរ។

សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយ ដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនានា តទៅអនាគត៕

Khcct banner

អត្ថបទទាក់ទង