681 ezgif.com resize
Swift cc time

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីឆក់ប្រដាប់ដោយអាវុធខ្លីចំនួន០៣ករណី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ (គេចខ្លួន) ពាក់ព័ន្ធករណីឆក់ប្រដាប់ដោយអាវុធខ្លីចំនួន០៣ករណី។

ជនសង្ស័យឈ្មោះ មាន ម៉េងជូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។

ករណីទី១: ឆក់ទូរស័ព្ទដៃ០១គ្រឿង បានសម្រេច នៅចំនុចមុខម៉ាតអូរឡាំពិក ផ្លូវ២០៥ ភូមិ០៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៥។

ករណីទី២: ឆក់ខ្សែករមិនបានសម្រេច នៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ជនរងគ្រោះមិនដាក់ពាក្យបណ្ដឹង។

ករណីទី៣: ឆក់ខ្សែករបានសម្រេច នៅចំណុចមុខហាងលក់ម៉ូតូយីហោអាតម៉េងហុង ផ្ទះលេខ២A ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ជនរងគ្រោះដាក់ពាក្យបណ្ដឹង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

Khcct banner

អត្ថបទទាក់ទង