681 ezgif.com resize
Swift cc time

រូបសំណាកអ្នកប្រាជ្ញខ្មែរ«ព្រះរាជគ្រូទិវាករបណ្ឌិត»និង អ្នកប្រាជ្ញចិន«ជីវ តាក្វាន់»ត្រូវបានរៀបចំសម្ពោធនៅព្រលានសៀមរាបអង្គរ (SAI)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖រូបសំណាកអ្នកប្រាជ្ញខ្មែរ «ព្រះរាជគ្រូទិវាករបណ្ឌិត» និង រូបសំណាកអ្នកប្រាជ្ញចិនលោក «ជីវ តាក្វាន់» នាថ្ងៃទី១៦ តុលានេះ ត្រូវបានដាក់សម្ពោធតាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដើម្បីអបអរសាទរគម្រប់ខួប ២ ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋាននេះ និងអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន។

ការតម្លើងរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជាគំនិតផ្តួចផ្តើមរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានទទួលកិច្ចសហការយ៉ាងជិតស្និតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន ដើម្បីអបអរសាទរគម្រប់ខួប ២ ឆ្នាំ នៃការដាក់ឱ្យដំណើការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និង ជាឱកាសដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន ជាទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ពីប្រវត្តិនៃការផ្លាស់ប្តូរគ្នានូវទំនាក់ទំនងវប្បធម៌ និងការទូតជាង ២០០០ឆ្នាំកន្លងមក។

«ព្រះរាជគ្រូទិវាករបណ្ឌិត» ជាតួអង្គដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ដោយបានបម្រើព្រះមហាក្សត្ររហូតដល់ ៥ ព្រះអង្គ ហើយចុងក្រោយ គឺក្នុងរាជ្យព្រះបាទសូរ្យវរ័្មនទី២ (សូយ៌វម៌ទី២)។ នៅដើមសតវត្សទី១២ ក្នុងរាជ្យនោះ «ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្ដួចផ្ដើមគំនិតក្នុងការសាងសង់ ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មឯកដ៏ស្កឹមស្កៃ និងល្បីល្បាញជុំវិញពិភពលោក។

ចំណែកលោក «ជីវ តាក្វាន់» ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ១២៩៦ - ឆ្នាំ១២៩៧)។ លោក «ជីវ តាក្វាន់» ជាជនបរទេសម្នាក់ដែលបានឃើញប្រាសាទអង្គរវត្តជាលើកដំបូង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង