681 ezgif.com resize
Swift cc time

៤ខែចុងក្រោយឆ្នាំ២០២៥នេះ អាជ្ញាធរកម្ពុជាបញ្ជូនមុខសញ្ញាមេខ្លោងនិងបក្ខពួកសរុប ៧៥នាក់ទៅតុលាការ និងឃាត់ខ្លួនជនសង្ស័យជាង៣៤០០នាក់ពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៩២ ទីតាំង ក្នុង១៨ រាជធានីខេត្ត ឃាត់ខ្លួនជនសង្ស័យសរុប ៣៤៥៥ នាក់ ចំនួន២០សញ្ជាតិ រាប់បញ្ចូលជនជាតិចិន (ចិនតៃវ៉ាន់), វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ, កាមេរ៉ូន, នីហ្សេរីយ៉ា, យូហ្គាន់ដា, សេរ៉ាលីអូន, ម៉ុងហ្គោលី, រុស្ស៊ី។

សមត្ថកិច្ចជំនាញ បន្តនីតិវិធី ១០ សំណុំរឿងក្នុងចំណោមសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះស៊ីហនុ និង កំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និង បក្ខពួកសរុប ចំនួន ៧៥នាក់(ស្រី៥នាក់) ទៅតុលាការ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន ហើយជនបរទេសចំនួន ២ ៨២៥នាក់ ក្នុងនោះស្ត្រី៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា។

សម្ភារៈរឹបអូសទាំងអស់រួមមាន៖ ទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និង វែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និង ក្រៅប្រទេសកម្ពុជា។

វត្ថុតាងត្រូវបានគ្រប់គ្រង និងរក្សាទុកត្រឹមត្រូវដោយសមត្ថកិច្ចជំនាញក្នុងរាជធានី-ខេត្ត រីឯទីតាំងត្រូវបានបិទមិនឱ្យមានការចេញ-ចូលឡើយ។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ។នេះបើយោងតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

Khcct banner

អត្ថបទទាក់ទង