681 ezgif.com resize
Swift cc time

«ធុងសំរាម»ចំនួន ៨២៨ ធុង ត្រូវបានផ្តល់ជូនខេត្តព្រះសីហនុ ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាមពីក្រសួងបរិស្ថានចំនួន ៨២៨ ធុង ដើម្បីផ្តល់ជូនដល់រដ្ឋបាលក្រុងស្រុក ធ្វើការបែងចែកបន្តទៅសាលារៀន មណ្ឌលសុខភាព និងវត្តអារាម។

ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់អភិបាលរង តំណាង លោក ម៉ាង ស៊ីណា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុជាច្រើនរូប។

លោក ឡុង ឌីម៉ង់ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអរគុណដល់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានប្រគល់ធុងសំរាមដល់រដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនទៅតាមគោដៅនៅក្នុងមូលដ្ឋានដែលជាការលើកទឹកចិត្ត និងជំរុញភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបនាត្រឹមត្រូវ។ លោកបានបន្ថែមថា ការផ្តល់ជូនធុងសំរាមនេះនឹងចូលរួមលើកកម្ពស់សោភណ្ឌភាពសហគមន៍បានមួយកម្រិតបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានប្រកាសពីការប្រគល់ជូនធុងសំរាមទៅដល់រដ្ឋបាលខេត្តចំនួន៦ ក្នុងនោះមានខេត្តត្បូងឃ្មុំ ពោធិ៍សាត់ កែប កំពត កោះកុង និងព្រះសីហនុ សរុបចំនួន ១០,១៣៤។ សំរាប់ខេត្តព្រះសីហនុ ថ្ងៃនេះទទួលបានធុងសំរាមពីក្រសួងបរិស្ថានចំនួន ៨២៨ ធុង៕


Khcct banner

អត្ថបទទាក់ទង