ភ្នំពេញ៖ អង្គភាព CMAC នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ បានបន្តជំរុញកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាលិចនៅបាតទន្លេមេគង្គ ដេីម្បីចូលរួមលេីកកម្ពស់កិច្ចខិតខំប្រឹងប្រែងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ។
បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា អង្គភាពCMAC បន្តជំរុញកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាលិចនៅបាតទន្លេមេគង្គ ដេីម្បីចូលរួមលេីកកម្ពស់កិច្ចខិតខំប្រឹងប្រែងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ ក្រោយសង្គ្រាមកាលពីអតីតកាលនៅកម្ពុជា និងក្នុងតំបន់បានបញ្ចប់ជាច្រេីនទសវត្សរ៍មកហេីយ។
លោក ហេង រតនា បានបន្ថែមថា កិច្ចប្រតិបត្តិការនេះ បាននិងកំពុងដំណេីរការទៅមុខ បេីទោះបីជាជួបប្រទះនូវឧបសគ្គមួយចំនួនក៏ដោយ៕