681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី ឯកភាពរួមគ្នាជំរុញឱ្យមានកំណើន«ទេសចរភ្ជាប់ជាមួយសុខាភិបាល»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី នាថ្ងៃទី១៤ តុលានេះ បានឯកភាពរួមគ្នាជំរុញឱ្យមានកំណើនទេសចរភ្ជាប់ជាមួយសុខាភិបាល ដោយម៉ាឡេស៊ីបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរកម្ពុជា ជាពិសេសទេសចរណ៍ផ្នែកសុខាភិបាល ដែលទៅទទួលសេវា ព្យាបាល និងពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី។ ភាគីម៉ាឡេស៊ី កំពុងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីក្នុងប្រទេសកម្ពុជា បង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋបន្ថែម។

សម្ដេច ហ៊ុនសែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែតុលា នេះ បានអនុញ្ញាតឲ្យលោក Dato Seri Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ តំបន់និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបពិភាក្សាពីការពង្រឹងទំនាក់ទំនងទេ្វភាគីរវាងប្រទេសទាំងពីរកាន់តែប្រសើរ។

ក្នុងកិច្ចភិភាក្សានេះ លោកDato Seri Ahmad Zahid bin Hamidi បានពិភាក្សាក្នុងការពង្រឹកផ្នែកទេសចរណ៍ ដោយផ្សាភ្ជាប់ជាមួយវិស័យសុខាភិបាល កាន់តែរីកចម្រើន ដោយម៉ាឡេស៊ីបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរកម្ពុជា ជាពិសេសទេសចរណ៍ផ្នែកសុខាភិបាល ដែលទៅទទួលសេវា ព្យាបាល និងពិនិត្យសុខភាពនៅប្រទេសម៉ាឡេ។ បន្ថែមពីនេះ លោក រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ តំបន់និងជនបទ នៃសហព័ន្ធម៉ាឡេស៊ីរូបនេះ បានមានប្រសាសន៍ថា នឹងពិនិត្យនូវលទ្ធភាពជាក់ស្តែងក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការងាយស្រួលសម្រាប់ប្រជាជនកម្ពុជា ក្នុងការព្យាបាល បានឆាប់រហ័ស និងមានគុណភាពខ្ពស់។

ជាការឆ្លើយតប សម្តេច ហ៊ុនសែនប្រធានព្រឹទ្ធសភា បានឯកភាពជាមួយម៉ាឡេស៊ីក្នុ្ងងការពង្រឹងផ្នែកទេសចរភ្ជាប់ជាមួយសុខាភិបាល ដោយសម្តេចបានផ្តល់យោបល់ថា ម៉ាឡេស៊ីគួរបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មាននៅកម្ពុជាសម្រាប់ការព្យាបាល និងពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការសិក្សាស្វែងយល់ពីជំរើសមន្ទីរពេទ្យ និងព័ត៌មានផ្សេងៗពីការព្យាបាលនៅម៉ាឡេស៊ី៕

Khcct banner

អត្ថបទទាក់ទង