ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាមពីក្រសួងបរិស្ថានចំនួន ២.៤៥៤ធុង សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជំរុញចលនាយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក។
លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាមចំនួន ២.៤៥៤ធុង ពីក្រសួងបរិស្ថាន ដឹកនាំលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជំរុញចលនាយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក។
គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តពោធិ៍សាត់ និងជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ នៃបណ្តាខេត្តនានា ទូទាំងប្រទេស៕