681 ezgif.com resize
Swift cc time

ចិន ផ្តល់ជំនួយ«កៅអីធ្មេញ» ចំនួន២គ្រឿង ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីជំនួយក្នុងការព្យាបាលអ្នកជំងឺផ្នែកធ្មេញកុមារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានផ្តល់ជំនួយកៅអីធ្មេញ ចំនួន២គ្រឿង ដល់មន្ទីរពេទ្យកុមារជាតិ តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជាជំនួយក្នុងការព្យាបាលអ្នកជំងឺផ្នែកធ្មេញនៅកម្ពុជា។

កម្មវិធីប្រគល់ និងទទួល កៅអីធ្មេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ មានការចូលរួមពីលោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ, លេខាធិការគណបក្ស នៃមជ្ឈមណ្ឌលបង្ការជំងឺប្រចាំខេត្តហៃណាន់, លោក Chen Cong តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងលោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

ការប្រគល់ កៅអីធ្មេញ ចំនួន២គ្រឿង នេះ ធ្វើឡើងក្រោមជំនួយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ ហៃណាន ក្រុងហៃនូវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន (CDC) តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីជាជំនួយក្នុងការព្យាបាលអ្នកជំងឺផ្នែកធ្មេញសម្រាប់កុមារ ជួយអោយមន្ទីរពេទ្យកុមារជាតិកាន់តែមានសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍ គុណភាពសេវាសុខាភិបាល ដើម្បីសុខមាលភាពកុមារកាន់តែប្រសើរ។

បន្ថែមពីនេះ CDC និងមន្ទីរពេទ្យកុមារជាតិ បន្តការផ្លាស់ប្តូរទស្សនៈអំពីគម្រោងផ្នែកធ្មេញសម្រាប់កុមារ និងសហការណ៍នៅពេលអនាគត ដោយមានការណែនាំអំពីបច្ចេកវិទ្យាបិទផ្នែកធ្មេញ (fissure sealants) របស់ភាគីចិន និងការពិភាក្សាសំណូមពរផ្សេងៗ ពីភាគីកម្ពុជាដែលត្រូវការការជួយជ្រោមជ្រែងពីភាគីចិន សម្រាប់ពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង