681 ezgif.com resize
Swift cc time

អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្ត«ពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់»៤គ្រឿង ដល់ស្នងការនគរបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។ ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត សង្គ្រោះបន្ទាន់ ទាំង៤គ្រឿងនេះ ជាអំណោយរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយឡែករថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល ដើម្បីប្រគល់បន្តទៅឱ្យមណ្ឌលសុខភាពហាន់ជ័យ និងមណ្ឌលសុខភាពទ្រាន នៃស្រុកកំពង់សៀម។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យ សរុប ២០គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគរបាល ខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង កោះសូទិន មាន២គ្រឿង កំពង់សៀម មាន៣គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៥ទៀត មានរថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿងៗដូចគ្នា។ ដោយឡែកថ្ងៃនេះ ក៏បានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿងបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង