681 ezgif.com resize
Swift cc time

នាវាកងទ័ពជើងទឹក«ចិន និងអូស្ត្រាលី» នឹងចូលចតជាមួយទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃស្អែកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះសីហនុ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នាវាកងទ័ពជើងទឹកចិន ចំនួន ២គ្រឿង និង នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន ១គ្រឿង នឹងចូលសំចត ដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ របស់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ។ការមកដល់នៃនាវាកងទ័ពជើងទឹកនៃប្រទេសចិន និងអូស្ត្រាលី នឹងមានការៀបចំទទួលបដិសណ្ឋារកិច្ចពីភាគីកម្ពុជា រួមទាំងជួបពិភាក្សាការងារមួយចំនួនទៀត។

យោងតាមកម្មវិធី នៅថ្ងៃទី ១០ តុលាស្អែកនេះ នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿង មានឈ្មោះថា នាវា HMAS Ballarat នឹងចូលសំចតនៅម៉ោងប្រហែល៨ព្រឹក ដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាបពីថ្ងៃទី១០ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥។

នាវាកងទ័ពជើងទឹកចិន នឹងមកដល់នៅម៉ោងប្រហែល១០ ព្រឹក ជាមួយនាវា ២គ្រឿង មានឈ្មោះ នាវា Qi Jiguang (PLAN 83) និង ទី២៖ នាវា Yi Mengshan (PLAN 988) នឹងចូលសំចតដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាបពីថ្ងៃទី១០ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា បន្ទាប់ពីនាវាកងទ័ពជើងទឹកចិន មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកម្ពុជា ឡើងមកលើនាវាដើម្បីធ្វើទស្សនកិច្ចផងដែរ។ រីឯ នាវាកងទ័ពជើងទឹកអូស្ត្រាលី ក៏មានការរៀបចំកម្មវិធីហ្វឹកហ្វឺនសង្គ្រោះបឋម ពន្លត់អគ្គីភ័យ និងការពារសន្តិសុខដល់ក្រុមការងារកំពុងផែស្វយ័តក្រុងព្រះសីហនុថែមទៀតផង៕

Khcct banner

អត្ថបទទាក់ទង