681 ezgif.com resize
Swift cc time

បុរសជាអ្នករត់តាក់ស៊ីម្នាក់ ត្រូវបានជនសង្ស័យចាក់ឲ្យរងរបួសជាករណីហិង្សា មិនមែនករណីប្លន់ដូចការផ្សព្វផ្សាយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រកាសថា ករណីបុរសម្នាក់ជាអ្នករត់តាក់ស៊ី ត្រូវបានជនសង្ស័យបានធ្វើអំពើហិង្សាមកលើខ្លួន ដោយប្រើប្រាស់កាំបិតចុងស្រួចចាក់ឲ្យរងរបួស ជាករណីប៉ះសម្តីគ្នា បង្កឲ្យកើតជាអំពើហិង្សា ពុំមែនជាករណីប្លន់នោះទេ។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមការសាកសួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នាបានឲ្យដឹងថា មូលហេតុឈានដល់ប្រព្រឹត្តអំពើហិង្សា គឺបណ្តាលមកពីការប៉ះទង្គិចពាក្យសម្តី ក្នុងការតថ្លៃតម្លៃមិនត្រូវគ្នា ដោយសារដំបូង ជនសង្ស័យ បាននិយាយឲ្យជនរងគ្រោះជូនដល់ខេត្តកំពង់ចាមក្នុងតម្លៃ ១០$ លុះធ្វើដំណើរ ដល់ចំណុចស្ពាន ស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឲ្យជនរងគ្រោះជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ ក៏កើតការ ប៉ះសម្តីគ្នា ហើយជនសង្ស័យក៏ធ្វើសកម្មភាពដកកូនកាំបិតចាក់តែម្តង។

តាមការពិនិត្យនៅលើរថយន្តរបស់ជនរងគ្រោះ ម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ឃើញថា ពុំមានបាត់បង់អ្វីនុះឡើយ ដូចនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីហិង្សា ពុំមែនជាករណីប្លន់នោះទេ។ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

បន្ទាប់មក កម្លាំងសមត្ថកិច្ច បានបើកកិច្ចប្រតិបត្តិការស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ហើយបាននាំខ្លួនមកសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននឹងកំពុងចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕


Khcct banner

អត្ថបទទាក់ទង