សត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានមន្ត្រីជំនាញធ្វើការសិក្សាស្រាវជ្រាវដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងមក។ នេះបើយោងតាមក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី ៨ ខែតុលានេះ។
ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF-កម្ពុជា ធ្វើការសិក្សាស្រាវជ្រាវដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងមក ។
បើតាមក្រសួង បានបញ្ជាក់ថា ជាក់ស្តែងលទ្ធផលទទួលបាន ក្នុងនេះមានដូចជា៖សត្វត្រយងចង្កំកស ចំនួន ២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំចំនួន ២០ (១៩ សំបុកកំពុងវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៥។ ដោយឡែកសំបុកសត្វត្រដក់តូចចំនួន ១៤ ត្រូវបានកត់ត្រា នៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះចន្លោះពីថ្ងៃទី១៨ដល់១៩ ខែកញ្ញា ឆ្នាំ២០២៥៕