681 ezgif.com resize
Swift cc time

កម្ពុជា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានអំពីស្ថានការណ៍បទល្មើសគ្រឿងញៀនពាក់នៅតាមព្រំដែនប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា និងលោក ឌូ ង៉ុកកាញ់ ប្រធានគណៈប្រតិភូនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ វៀតណាម និង លោក ហ្វ័ង តាំហ៊ីវ ប្រធានគណៈប្រតិភូនាយកដ្ឋានតម្រូតស៊ើបអង្កេត បទស្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម បានឯកភាពរួមគ្នា លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានអំពីស្ថានការណ៍បទល្មើសគ្រឿងញៀនពាក់ព័ន្ធនឹងប្រទេស ទាំងពីរកម្ពុជា - វៀតណាម តាមរយៈ “បណ្តាញទាន់ហេតុការណ៍” ភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរព័ត៌មាន តាមរយៈការិយាល័យទំនាក់ទំនងព្រំដែន(BLO) តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ បន្តរក្សាកិច្ចប្រជុំ ប្តូរវេនជាប្រចាំតាមយន្តការដែលមានស្រាប់រវាងបណ្តាមូលដ្ឋានជាប់ព្រំដែន។

ការឯកភាពគ្នានេះធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅក្រុងសៀមរាប ខេត្តសៀមរាប៕


Khcct banner

អត្ថបទទាក់ទង