681 ezgif.com resize
Swift cc time

ន័រវេស្សផ្តល់ជំនួយ១.២លានដុល្លារគាំទ្រ«សកម្មភាពមីន»រយៈពេល០៣ឆ្នាំ២០២៥-២០២៧នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសន័រវេស្ស បន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា និង ផ្តល់ថវិកាចំនួន ១.២ លានដុល្លារ សម្រាប់រយៈពេល ០៣ឆ្នាំ ២០២៥-២០២៧។ជំនួយនេះ មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបានកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមមានទាំងការបោសសម្អាតមីន ការគ្រប់គ្រងទិន្នន័យ ការកសាងសមត្ថភាព និងការសិក្សាស្រាវជ្រាវ ជាដើម និងជួយគាំទ្រកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង ជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីសារៈសំខាន់នៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម និង តែងតែយកចិត្តទុកដាក់ខ្ពស់ និង ចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។សម្រាប់ លោក លី ធុជ បញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែតចង់ឱ្យតំបន់ព្រំដែនក្លាយជា តំបន់សន្តិភាព។

គួរបញ្ជាក់ថា ការប្រកាសបន្តផ្តល់ជំនួយនេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយ លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។លោកស្រី Astrid Emilie Helle បានថ្លែងអំណរគុណចំពោះភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក៏ដូចជាភាពជោគជ័យក្នុងភាពជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ 

ជាមួយគ្នានោះ លោកស្រី Astrid Emilie Helle បានសម្តែងនូវការសោកស្តាយចំពោះផលលំបាកដែលកើតមានឡើងក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ កន្លងទៅនេះ បណ្តាលឱ្យមានមនុស្សស្លាប់ របួស និងមានជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវចាកចេញពីលំនៅដ្ឋាន ព្រមទាំងជូនពរឱ្យតំបន់ព្រំដែនកម្ពុជា-ថៃ ទទួលបានសន្តិភាព៕

Khcct banner

អត្ថបទទាក់ទង