ព្រៃវែង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៥នេះ បានជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០-៤២៥ ក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថា ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្តាលឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់មិនអាចធ្វើចរាចរណ៍បាន។
ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ មន្ទីរសារធារណការខេត្ត សម្រេចធ្វើការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី៕