681 ezgif.com resize
Swift cc time

កម្ពុជាកោតសរសើរចំពោះ OHCHR ក្នុងការអំពាវនាវឱ្យរក្សាបទឈប់បាញ់នៅតាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ហ្សឺណែវ៖ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កម្ពុជាបានកោតសរសើរចំពោះការអំពាវនាវរបស់ OHCHR ឱ្យរក្សាបទឈប់បាញ់នៅតាមព្រំដែន។ សម្រាប់កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបីទេ ប៉ុន្តែការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍តាមព្រំដែនពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការគំរាមកំហែងនៃ ការបណ្តេញចេញ។

តាមការបង្ហាញរបាយការណ៍ឧត្តមស្នងការសិទ្ធិមនុស្ស និងអង្គលេខាធិការ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព នៅកម្ពុជា របស់លោកឯកអគ្គរាជទូត អ៊ុន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំUN បានបញ្ជាក់ថា សម្រាប់កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបីទេ ប៉ុន្តែការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍តាម ព្រំដែនពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការគំរាមកំហែងនៃ ការបណ្តេញចេញ។

កម្ពុជា ចាត់ទុកការបំពានសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌បែបនេះ កំពុងបង្កគ្រោះថ្នាក់ដល់ការ ផ្សះផ្សា។ ដូច្នេះ ការគោរពបទឈប់បាញ់ គឺជាការការពារលក្ខខណ្ឌដំបូងនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រោះសិទ្ធិមនុស្សមិនអាចមានបានទេ បើសន្តិភាពត្រូវបានបំផ្លាញ។

តាមរបាយការណ៍ កម្ពុជាបានលើកឡើងពីក្តីបារម្ភលើការឃុំខ្លួន ការជួញដូរមនុស្ស និងការបង្កើតស្ថាប័នសិទ្ធិ មនុស្សជាតិ។ កម្ពុជាទទួលស្គាល់បញ្ហាប្រឈមទាំងនេះ ហើយកំពុងចាត់វិធានការ ការកែម្រង់ពន្ធនាគារបន្ធូរបន្ថយភាពចង្អៀតណែន ផែនការសកម្មភាពថ្មីប្រឆាំងការជួញដូរមនុស្ស និង ការបោកប្រាស់តាមអ៊ីនធឺណិតតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងការពិគ្រោះយោបល់ជាមួយ OHCHR និងសង្គមស៊ីវិល ដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ៕

Khcct banner

អត្ថបទទាក់ទង