681 ezgif.com resize
Swift cc time

ជនសង្ស័យជាអ្នករត់កង់បីម្នាក់ បន្លំគណនីធនាគារ«ប្រាក់រៀល ជាដុល្លា»យកប្រាក់ភ្ញៀវបរទេសជាង ៧ពាន់ដុល្លា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នករត់កង់បី និងបានធ្វើសកម្មភាព បន្លំ QR Code គណនីធនាគារជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេស ចំនួន ៧,២០០រៀល ទៅជា ៧,២០០ដុល្លា។

យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយតំណាងរបស់ធនាគារបង្រ្កាបលើករណីបន្លំលួចប្រាក់ តាមរយៈគណនីធនាគារ ដោយធ្វើការបន្លំ QR Code ប្រាក់រៀលជាដុល្លា។ ក្រោមមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានចាប់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស.ស ភេទប្រុស ជនជាតិខ្មែរ។

តាមរយៈ ការស្រាវជ្រាវសមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នករត់កង់បី និងបានធ្វើសកម្មភាព បន្លំ QR Code គណនីធនាគារជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេសចំនួន ៧,២០០រៀល ទៅជា ៧,២០០ដុល្លា។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន ក៏បានណែនាំប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានហ្មត់ចត់ ពេលប្រើប្រាស់សេវាកម្មផ្សេងៗក្នុងការផ្ទេរ និងទទួលប្រាក់ លើការទូទាត់ប្រាក់ តាមរយៈ QR Code រវាងប្រាក់រៀល និងប្រាក់ដុល្លា របស់គណនីធនាគារផ្សេងៗ ជៀសវាងការច្រឡំ ដែលបណ្ដាលឲ្យមានការខាតបង់នូវផលប្រយោជន៍នានា៕

Khcct banner

អត្ថបទទាក់ទង