681 ezgif.com resize
Swift cc time

ភាពយន្តលំហអាកាសកម្រិត 8Kដំបូងគេរបស់ចិន ចាក់បញ្ចាំងនៅកម្ពុជា ផ្តល់ប្រយោជន៍ដល់យុវជនរៀនផ្នែកបច្ចេកវិទ្យា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច”ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានផ្តល់ឳកាសដល់យុវជនរៀនផ្នែកបច្ចេកវិទ្យា បានយល់ច្បាស់ពីភាពអស្ចារ្យនៃបច្ចេកវិទ្យារបស់ចិន ជាពិសេសយាន្តអវកាស។

ភាពយន្តលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច” នាថ្ងៃទី១ តុលាម្សិលមិញ បានចាក់បញ្ចាំងជាសាធារណៈ ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។

បើតាមលោក ហ្វេង ហ៊ុយ អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន បានបញ្ជាក់ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងលំហបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់កម្រិត 8K ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងការរស់នៅរបស់អាកាសយាននិកក្នុងលំហដ៏ធំទូលាយ។

ក្រុមសិស្សនិស្សិតដែលបានចូលរួមទស្សនាភាពយន្តរបស់ចិននេះ សុទ្ធតែបង្ហាញការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថតរូប និងការការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តចិននៅលើភពផ្សេងៗ ហើយអាចយកមកចែករំលែកដល់មនុស្សទូទាំងពិភពលោកបានឃើញ៕

Khcct banner

អត្ថបទទាក់ទង