681 ezgif.com resize
Swift cc time

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាសហការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យទេសចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សិង្ហបុរី៖ កម្ពុជា និងសិង្ហបុរី បានប្ដេជ្ញាសហការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ ឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀត។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសសិង្ហបុរី។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា និងសិង្ហបុរី ដែលសម្រេចបាននាពេលកន្លងមក និងមានទស្សនៈរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀត។

គួរបញ្ជាក់ជូនថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរសិង្ហបុរី មកកម្ពុជា មានចំនួន ៤៥.៨៩៥នាក់ កើនឡើង ៤,៦%, ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ ភ្ញៀវទេសចរសិង្ហបុរី មានចំនួន ២៩.១២១នាក់ កើនឡើង ៣,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕

Khcct banner

អត្ថបទទាក់ទង