681 ezgif.com resize
Swift cc time

កម្ពុជា-អាម៉េរិកបង្កើតកិច្ចសហការយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យពង្រឹងសន្តិសុខតាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កម្ពុជា និងអាម៉េរិក នៅថ្ងៃទី ៣០ កញ្ញា ម្សិលមិញ បានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ​ ស្តីពី “ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រង ពាណិជ្ជកម្មអាវុធមហាប្រល័យ។ពិធីនេះ រៀបចំឡើងក្រោមវត្តមានរបស់នាយឧត្ដមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោកស្រី Bridgette Walker ភារធារីស្ថានទូតអាម៉េរិក និងភាគីពាក់ព័ន្ធជាច្រើនទៀត។

យោងតាមស្ថានទូតអាម៉េរិក បានគូសបញ្ជាក់ថា ការចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ នឹងជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជាប្រឆាំងអាវុធមហាប្រល័យ និង ជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសរបស់យើងកាន់តែមានសុខសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង