681 ezgif.com resize
Swift cc time

ពលរដ្ឋ ៤នាក់បាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចនៅស្រុកអូរជុំ នៅពុំទាន់រកឃើញនៅឡើយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

រតនគីរី៖ ប្រជាពលរដ្ឋចំនួន ៤នាក់ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅ នាយប់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ នៅពុំទាន់បានរកឃើញនៅឡើយទេ ខណៈអាជ្ញាធរខេត្តរតនគីរី បន្តស្វែងរុករក។

លោក នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគីរី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តដឹកនាំកម្លាំងចម្រុះខេត្ត និងលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយសហការជាមួយនឹងកម្លាំងរដ្ឋបាលស្រុកអូរជុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តចុះរុករកប្រជាពលរដ្ឋចំនួន ៤នាក់ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅកាលពីយប់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២៥ កន្លងទៅ នៅឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ។

បើតាមអាជ្ញាធរខេត្ត បន្ថែមថា ដោយស្ថានភាពភូមិសាស្ត្រពិបាក ទឹកអូរជ្រៅ និងស្ថានភាពទឹកហូរខ្លាំង មានត្រឹបព្រៃជាដុំៗដោយសារទឹកហូររមូរខ្លាំងធ្វេីឱ្យការរុករកមានការពិបាក។ គិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលបាត់ខ្លួនចំនួន៤នាក់ នោះ ពុំទាន់បានរកឃើញនៅឡើយទេ។ អាជ្ញាធររដ្ឋបាលស្រុកអូរជុំ ក៏ដូចជា រដ្ឋបាលខេត្តរតនគិរី កំពុងបន្តដឹកនាំកម្លាំងបន្តស្វែងរុករកយ៉ាងសកម្មផងដែរ៕ 


Khcct banner

អត្ថបទទាក់ទង