681 ezgif.com resize
Swift cc time

ACU បន្តឃាត់ខ្លួនជនជាប់ចោទ២នាក់បន្ថែម ក្នុងសំណុំរឿងសូកប៉ាន់ឲ្យដោះលែងជនជាតិថៃ ៤៣នាក់ ឆបោកតាមអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុកលួយ បន្តឃាត់ខ្លួនជនជាប់ចោទ២នាក់បន្ថែម ឈ្មោះ ហេង សុខណា និង មុនី សុខដារ៉ូ ពាក់ព័ន្ធសូកប៉ាន់រត់ការដើម្បីឲ្យដោះលែងជនជាតិថៃ ៤៣ នាក់ ពីការឃុំឃាំង និងសុំកុំឱ្យបញ្ជូនទៅថៃវិញ ព្រមទាំងអនុញ្ញាតឱ្យបាននៅក្នុងប្រទេសកម្ពុជាបន្តធ្វើការវិញដដែល ដោយបានចំណាយប្រាក់ ២៨៤ ០០០ដុល្លារអាមេរិក ក្នុងការរត់ការសូកប៉ាន់។

ថៅកែទីតាំង Online Scams ជាជនជាតិថៃឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់រត់ការដើម្បីសុំឱ្យមានការដោះលែងជនជាតិថៃ ៤៣ នាក់ ពីការឃុំឃាំង និងសុំកុំឱ្យបញ្ជូនទៅថៃវិញ ព្រមទាំងអនុញ្ញាតឱ្យបាននៅក្នុងប្រទេសកម្ពុជាបន្តធ្វើការវិញ ដដែល ដោយចំណាយប្រាក់ជាច្រើន។ ការរត់ការនេះត្រូវបរាជ័យ ព្រោះនគរបាលជាតិមិន អាចសម្របសម្រួលឱ្យ ហើយត្រូវចាប់បណ្តេញចេញពីកម្ពុជានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ (៦ ថ្ងៃក្រោយ) ព្រមទាំងរឹបយកប្រាក់រត់ការបាន ២០០០០០០ ដុល្លារអាមេរិក ជូនមកតុលាការ។

ករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា វរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួល ប្រាក់សរុបចំនួនចំនួន៧៧៤០០០ ដុល្លារអាមេរិក (ម្នាក់ ១៨០០០ ដុល្លារអាមេរិក) ពីឈ្មោះ OVARARINT RAWI ជាជាតិថៃ ជាថៅកែពួក Online Scams ៤៣ នាក់នោះ ដើម្បីរត់ការ ដោះលែងកូនចៅរបស់ខ្លួនតាមរយៈជនជាតិថៃមួយរូបទៀតឈ្មោះ SRIPHAN SUPARP។ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វ៉ន វាសនា បានប្រគល់ប្រាក់ ២៨៤០០០ ដុល្លារអាមេ រិក ឱ្យទៅឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ ដែលមានឈ្មោះ មុនី សុខដារ៉ូ ជាអ្នកឃុបឃិត និងជួយលាក់បាំងពីការផ្ទេរប្រាក់។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជន សង្ស័យប៉ុនប៉ងសូកប៉ាន់ ៦ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានឈ្មោះ ១-វ៉ន វាសនា ជាអធិការរងនគរបាលស្រុកបវេល (មានខ្លួន) ២-តាំង សំណាង ជាយោធា (មានខ្លួន) ៣-ហេង សុខណា (គេចខ្លួន) ៤-មុនី សុខដារ៉ូ (គេចខ្លួន) ៥-OVARARINT RAWI ជាថៅកែពួក Online Scams ៤៣ នាក់ ជាជនជាតិថៃ និងជាអ្នក ចំណាយលុយ 774,000 ដុល្លារអាមេរិក រត់ការដោះលែងកូនចៅ (គេចខ្លួន) និង ៦-SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន)។

តាមរបាយការណ៍របស់សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុកលួយ អង្គភាពប្រឆាំងអំពើពុកលួយបានបន្តរកឃាត់ខ្លួនជនជាប់ចោទ ៤ នាក់ទៀត ហើយ ឈ្មោះ ហេង សុខណា និង មុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាអ្នកទី៣ និងទី៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៣ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ពីបទប៉ុនប៉ងសូកប៉ាន់ដោះលែងពួក Online Scams ហៅ Call Center ហើយនៅសល់តែ ២ រូបទៀត ដែលពុំទាន់ចាប់បាន សុទ្ធតែ ជាជនជាតិថៃ ហើយជាម្ចាស់ Call Center៕

Khcct banner

អត្ថបទទាក់ទង