681 ezgif.com resize
Swift cc time

ព្រឹត្តការណ៍ប្រកួតជំនាញ“ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវសូត្រ”ដែលចូលរួមគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សវិស័យអគ្គិសនីកម្ពុជា និងចិន បានប្រព្រឹត្តនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ការប្រកួតជំនាញ “ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវសូត្រ” ឆ្នាំ២០២៥ ដែលចូលរួមរៀបចំដោយអគ្គិសនីកម្ពុជា និងសមាគមសហគ្រាសអគ្គិសនីនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ក្រោមការសហការរៀបចំដោយក្រុមហ៊ុនស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន ក្រុមហ៊ុន ខេមបូឌាន ផៅវ័រ ហ្គ្រីត បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ យ៉ាងអធិកអធមក្នុងខេត្តពោធិសាត់។ ការប្រកួតនេះមានរយៈពេលពីរថ្ងៃ មិនត្រឹមតែជាវេទិកាសំខាន់សម្រាប់ការប្តូរបទពិសោធន៍ជំនាញអគ្គិសនីរវាងបុគ្គលិកកម្ពុជា និងចិនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុន ឆាយណា តាថាង ក្នុងការចាក់ឬសយ៉ាងជ្រៅក្នុងតំបន់ និងចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុកផងដែរ។

ក្នុងនាមជាក្រុមហ៊ុនវិនិយោគអគ្គិសនីចិនដំបូងបំផុតមួយក្នុងចំណោមក្រុមហ៊ុនឯទៀតដែលបានចូលមកកម្ពុជា ក្រុមហ៊ុន ស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន ក្រុមហ៊ុន ខេមបូឌាន ផៅវ័រ ហ្គ្រីត បានឈរជើងនៅក្នុងតំបន់អស់រយៈពេលជាង១០ឆ្នាំ ហើយក្លាយជាកម្លាំងដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា និងចិន។ ស្ថានីយ៍វារីអគ្គិសនីស្ទឹងអាតៃ ដែលក្រុមហ៊ុនបានវិនិយោគសាងសង់ តាំងពីដំណើរការផ្លូវការនៅឆ្នាំ២០១៣មក បានផ្គត់ផ្គង់ថាមពលស្អាតជាបន្តបន្ទាប់ទៅភាគខាងលិចប្រទេសកម្ពុជា។ ខណៈដែលគម្រោងសាងសង់បណ្តាញបញ្ជូនថាមពល២៣០គីឡូវ៉ុល ពីភ្នំពេញខាងលិចទៅបាត់ដំបង (ដែលមានប្រវែងសរុប២៩៤គីឡូម៉ែត្រ ឆ្លងកាត់ក្រុង១ខេត្ត៥) បានក្លាយជាបណ្តាញបញ្ជូនជាតិដ៏សំខាន់ក្នុងប្រទេសកម្ពុជា ដោយបានបើកដំណើរការពេញលេញនូវ “សរសៃឈាមធំ” នៃការផ្គត់ផ្គង់អគ្គិសនីភាគខាងលិច។

ខណៈពេលកំពុងអនុវត្តការប្រតិបត្តិឱ្យមានសុវត្ថិភាព និងស្ថេរភាព ក្រុមហ៊ុនបានបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេសជនជាតិខ្មែររាប់រយនាក់ ហើយអត្រានៃការប្រើប្រាស់បុគ្គលិកក្នុងស្រុកក៏ឈានដល់លើស៥៣%ផងដែរ។ ក្រុមហ៊ុនបាននាំចូលបច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃ ដើម្បី “បង្កើតអនុស្ថានីយ៍ថ្មី” ដំបូងគេនៅកម្ពុជា ហើយក៏ទទួលបានបណ្ណសរសើរពីអគ្គិសនីកម្ពុជា ថាជា“សហគ្រាសផ្គត់ផ្គង់ថាមពលមានស្ថេរភាពចំនួន១១ឆ្នាំ”។

ការប្រកួតនេះមានប្រធានបទថា “លើកកម្ពស់សមត្ថភាពតាមរយៈការប្រកួតជំនាញ អគ្គិសនីបំភ្លឺផ្លូវសុត្រ រួមចិត្តរួមកម្លាំងជាមួយកម្ពុជា និងបន្តការផ្ទេរចំណេះដឹងជំនាញពីមួយជំនាន់ទៅមួយជំនាន់”បានទាក់ទាញបេក្ខជនកម្ពុជា និងចិនចូលរួមប្រកួត ដែលមកពីបណ្តាលក្រុមហ៊ុនវិនិយោគចិននៅកម្ពុជា ដូចជា 华电 និង华能ក្រុមហ៊ុនផ្សេងៗទៀត មកប្រកួតប្រជែងជាមួយគ្នាក្នុងវេទិកាតែមួយ។ នៅថ្ងៃទី២៥ បេក្ខជនបានបញ្ចប់ការចុះឈ្មោះ ស្គាល់ទីតាំង និងការចាប់ឆ្នោត ដោយបានទៅទស្សនាអនុស្ថានីយ៍ពោធិសាត់ របស់ក្រុមហ៊ុន ខេមបូឌាន ផៅវ័រហ្គ្រីត។ នៅថ្ងៃទី២៦ ព្រឹកម៉ោង៨ ការប្រកួតបានបើកជាផ្លូវការនៅវិទ្យាស្ថានបច្ចេកទេសខេត្តពោធិសាត់។ ព្រឹត្តិការណ៍បើកការប្រកួតមានវត្តមានរបស់ អភិបាលខេត្តពោធិសាត់ អភិបាលរងខេត្តពោធិសាត់ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាក្រសួងរ៉ែ និងថាមពល តំណាងអគ្គិសនីកម្ពុជា និងតំណាងសភាពាណិជ្ជកម្មចិនននៅកម្ពុជា។ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ អ្នកប្រកួតនឹងធ្វើការប្រកួតគ្នាតាមរយៈប្រឡងទ្រឹស្តី ការប្រឡងជាក់ស្តែង និងការឆ្លើយសំណួរផ្នែកចំណេះដឹង ដើម្បីបង្ហាញសមត្ថភាពគ្រប់មុខងារ។

ក្រុមហ៊ុន China Datang បានបញ្ជាក់ថា នឹងបញ្ចូលគំរូល្អៗដែលកើតឡើងក្នុងការប្រកួតជំនាញលើកនេះទៅក្នុងកម្មវិធីបណ្តុះបណ្តាល ដើម្បីប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលនិងការអនុវត្តរបស់បុគ្គលិកខ្មែរ ព្រមទាំងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យកម្ពុជាកាន់តែស៊ីជំម្រៅ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញអគ្គិសនីឱ្យមានលក្ខណៈប្រក្រតីភាពនិងយូរអង្វែង។ ក្រុមហ៊ុននឹងយកការប្រកួតជំនាញលើកនេះជាចំណុចចាប់ផ្តើមថ្មី ដើម្បីបន្ថែមទៀតដោយយកថាមពលជាចំណង ពង្រឹងកិច្ចសហការរវាងកម្ពុជានិងចិននៅក្នុងវិស័យបច្ចេកវិទ្យាអគ្គិសនី និងធនធានមនុស្ស ដែលនឹងរួមចំណែកដល់ការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិនឱ្យបញ្ចូលថាមពលពន្លឺយូរអង្វែងជាបន្តិចម្តងៗ។


Khcct banner

អត្ថបទទាក់ទង