រតនគិរី៖ គិតចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តចំនួន ០៩ ត្រូវបានជន់លិចទឹក ក្នុងនោះរួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ដោយមកដល់ពេលនេះ មានប្រជាជនចំនួន ៥នាក់បានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅខេត្តរតនគិរីដោយសារពួកគាត់ទៅដេកយាមចាំចម្ការនៅពេលយប់ហើយទឹកឡើងពេលយប់ បានគួចពួកគាត់ទៅតាមទឹក។
គិតចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តដែលមានការជន់លិច ចំនួន ០៩ខេត្ត រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ។ គ្រោះទឹកជំនន់ មូលដ្ឋានប៉ះពាល់៖ ៤០ ក្រុង/ស្រុក ស្មើ ២១,៣៥៧ គ្រួសារ (កើន ៤,៥០៥ គ្រួសារ), ផ្ទះប៉ះពាល់ ១៧,៣៤៨ ខ្នង (កើន ២,៤១៩ ខ្នង), ជម្លៀស ១,០៣៧ គ្រួសារ, ស្រូវប៉ះពាល់ ១២,៧៩១ ហត (កើន ២,០៦១ ហត), និងស្រូវខូចខាត៖ ២៦៧ ហត (កើន ៣៨ ហត)។
មកដល់ពេលនេះគឺមានប្រជាជនយើងចំនួន ៥ នាក់បានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅខេត្តរតនគិរីដោយសារពួកគាត់ទៅដេកយាមចាំចម្ការនៅពេលយប់ហើយទឹកឡើងពេលយប់ បានគួចពួកគាត់តាមទឹក។ ជាការអន្តរាគមន៍ការពារ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត ប្រជុំពិនិត្យធនធាន សម្ភារៈ និងមធ្យោបាយ ដែលបានត្រៀមក្នុងផែនការត្រៀមបម្រុងគ្រោះមហន្តរាយដោយទឹកជំនន់ និងចុះពិនិត្យស្ថានភាពលិចលង់ និងការរស់នៅរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ៕