681 ezgif.com resize
Swift cc time

«មហាសន្និបាត»អតីតយុទ្ធជនជាការរំលឹកដល់ដួងព្រលឹងអតីតយុទ្ធជនកម្ពុជាទាំងអស់ដែលពលីដើម្បីបុព្វហេតុជាតិមាតុភូមិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅថ្ងៃទី ២៩ កញ្ញានេះ បានប្រកាសបើកជាផ្លូវការហើយ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ក្នុងសារបើកមហាសន្និបាត សម្តេច ហ៊ុន សែន បានថ្លែងចាត់ទុកមហាសន្និបាតនេះ គឺជាការរំលឹកដល់ដួងព្រលឹងអតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលពលីដើម្បីបុព្វហេតុជាតិមាតុភូមិ។

ថ្លែងក្នុងពិធីបើកមហាសន្និបាត សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ពីសារសំខាន់នៃមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យចងចាំនូវពលិកម្មរបស់អតីតយុទ្ធជនទាំងអស់ដែលបានពលីដ៏ធំធេងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ នឹងតាមថែ រក្សាការពារនូវប្រជាជនកម្ពុជាជំនាន់ក្រោយ។

បើតាមសម្តេច ហ៊ុន សែន ដូងព្រលឹកបុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់នឹងឋិននៅជាម្លប់ និងជានិមិត្តរូបនៃការធ្វើពលិកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាពក្នុងការការពារជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានថ្លែងចាត់ទុកសមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាវិញ ដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែ​កៀកជាមួយ​មន្ត្រីរាជ​ការ​ស៊ីវិល​ដែល​ចូល​និវត្តន៍​ និង អតីតយុទ្ធជន ឲ្យនៅក្រោមដំបូលសមាគមតែមួយ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ។



Khcct banner

អត្ថបទទាក់ទង