681 ezgif.com resize
Swift cc time

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ផ្តល់អាហារូបករណ៍ ៣០០កន្លែង លើជំនាញជួសជុលម៉ាស៊ីនត្រជាក់រថយន្ត អគ្គិសនីរថយន្ត និងជួសជុលរថយន្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង លើ ៣មុខជំនាញ ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត អគ្គិសនីរថយន្ត និងជួសជុលរថយន្ត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។

មុខជំនាញទាំង៣ នោះ រួមមាន ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ថែទាំ និងជួសជុលអគ្គិសនីរថយន្ត, និងថែទាំ និងជួសជុលរថយន្ត។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១៦ ៨១០ ៣៧៨/០៩៧ ៧១១ ៩៦៥៨/០៧៦ ៣៥១ ៩១៨៩ ឬ អញ្ជើញមកវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចម្ងាយ ៣០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ៕


Khcct banner

អត្ថបទទាក់ទង