រតនគិរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅថ្ងៃទី ២៥ ខែកញ្ញា បានចេញសេចក្ដីជូនដំណឹងពីការបិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៧០ ដល់ បង្គោលគីឡូម៉ែត្រលេខ២៧៣ រហូតដល់មានការជូនដំណឹង ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយ សុវត្ថិភាព។
យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះ មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើចរាចរណ៍ មន្ទីរសាធារណការ សម្រេចធ្វើការបិទចរាចរណ៍ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៧០ ដល់ បង្គោលគីឡូម៉ែត្រលេខ២៧៣ រហូតដល់មានការជូនដំណឹង ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សង្ឃឹមថា ប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕