ឧត្តរមានជ័យ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានបន្ដចុះប្រមូលផលត្រកួន និងស៊ុតទា ត្រីអណ្តែង ដែលបានដាំដុះ និងចិញ្ចឹម ដើម្បីយកទៅជូនដល់វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ។
ក្នុងនោះ ផលដែលបានដាំដុះនៅស្ថានីយកសិកម្មកូនក្រៀល ត្រកួនចំនួន៣០០គីឡូក្រាម និងស៊ុតទាចិញ្ចឹមចំនួន១០៤០គ្រាប់ ត្រីអណ្តែងចំនួន១៦៧គីឡូក្រាម ដែលជាអំណោយពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកទៅជូនដល់វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀងបរិភោគ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ដល់១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់លោក ឌិត ទីណា ការនាំយកស្បៀងបរិភោជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សរុប១៣លើក រួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៤ ៨៤០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែង ២២៧គីឡូក្រាម៕