681 ezgif.com resize
Swift cc time

នាវាទេសចរណ៍១គ្រឿង ចូលចតនៅកំពង់ផែស្វយ័ត ដើម្បីមកទស្សនាកម្ពុជារយៈពេល២៧ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ DOULOS HOPE សញ្ជាតិ MALIA នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ២៧ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសម៉ាឡេស៊ី។

នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ DOULOS HOPE សញ្ជាតិ MALIA ដែលមានប្រវែងបណ្តោយ ៨៥,២០ ម៉ែត្រ ប្រវែងទទឹង ១៦,៥២ ម៉ែត្រ ជម្រៅ ៣,៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២៧ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសម៉ាឡេស៊ី។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៩៧ នាក់ (ស្រី ៥៤ នាក់) មាន ៣៧ សញ្ជាតិ។ បន្ទាប់ពីកម្សាន្តនៅកម្ពុជារយៈពេល២៧ថ្ងៃ នាវាទេសចរណ៍នេះនឹងចាកចេញទៅប្រទេសថៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង