681 ezgif.com resize
Swift cc time

រដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ចុះកិច្ចព្រមព្រៀងជំរុញការវិនិយោគ ទេសចរណ៍ ផ្លាស់ប្តូរការអប់រំ និងវប្បធម៌

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី១៥ កញ្ញាម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រាង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព ដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំង២ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។

កិច្ចព្រមព្រៀងនេះ នឹងធ្វើការផ្លាស់ប្តូរគណៈប្រតិភូនឹងធ្វើឡើងគ្រប់កម្រិតទាំង គណៈប្រតិភូជាន់ខ្ពស់ មន្រ្ដីជំនាញ និង ប្រតិភូគ្រប់វិស័យ។ ភាគីទាំងពីរនឹងសហការរួមគ្នាលើផ្នែកការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជនការផ្លាស់ប្ដូរ ព័ត៌មាន ដូចជា៖ ទីក្រុងវៃឆ្លាត ចំណេះដឹង ឌីជីថល និង កិច្ចប្រជុំ បណ្តាញនានា។

បន្ថែមពីនេះ ភាគីទាំងពីរនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលដល់មន្ទីរ អង្គភាពពាក់ព័ន្ធនៃរដ្ឋធានីវៀងចន្ទ និង រាជធានីភ្នំពេញ ព្រមទាំងជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍ធ្លាប់បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាម្តងរួចហើយ កាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៤កន្លងមក៕


Khcct banner

អត្ថបទទាក់ទង