681 ezgif.com resize
Swift cc time

បង្អែម«ពងក្នុងសំបុក»របស់កម្ពុជា ឈ្នះពានរង្វាន់លេខ១ ប្រកួតម្ហូបអាហារនៅទីក្រុងប៉ារីស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ប៉ារីស៖ បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្រ្ត មកពីប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស។

បើតាមលោក លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានបង្ហោះក្នុងបណ្តាញសង្គមថា បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្រ្ត មកពីប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានសម្តែងនូវមោទកភាព ដែលប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រទេសកិត្តិយសក្នុងការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ។ នៅក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលក្នុងស្រុក មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត នំសម្រន់គ្រប់ប្រភេទ ប្រហុក ក្រមាខ្មែរ និងផលិតផលជាច្រើនទៀត។

គួរបញ្ជាក់ថា ការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា តាមដងទន្លេសែន ទល់មុខ Tour Eiffel ដោយមានការចូលរួមពីប្រទេសចំនួន៦២ មកពីជុំវិញពិភពលោក។ ក្នុងកម្មវិធីនេះ មេចុងភៅ សៅ សុភ័ក្រ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល (Paul Dubrule) បានចម្អិនម្ហូបខ្មែរបង្ហាញជូនភ្ញៀវអន្តរជាតិបានស្គាល់ និងភ្លក់រស់ជាតិផងដែរ៕

Khcct banner

អត្ថបទទាក់ទង