កំពង់ឆ្នាំង៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងអង្គការ NPA នាថ្ងៃទី១០ ខែកញ្ញា បានចូលទស្សនាសិក្សាពីឧបករណ៍សម្អាតមីនសម័យថ្មីនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMAC ខេត្តកំពង់ឆ្នាំង ដែលឧបករណ៍ទាំងនេះ បាននិងកំពុងជួយឲ្យប្រជាជនកម្ពុជាមានផ្ទៃដីប្រើប្រាស់ឡើងវិញ និងរស់នៅដោយមានសន្តិភាព មិនមានការភ័យខ្លាចនឹងមីនមិនទាន់ផ្ទុះ។
ក្នុងការទស្សនៈកិច្ចនេះ CMAC និងដៃគូរពាក់ព័ន្ធ បានបង្ហាញនូវការបញ្ជាសុនកក្នុងការហិតមីន ម៉ាស៊ីនទំនើបរាវមីន ម៉ាស៊ីនរ៉ូបូតផ្លុំខ្យល់កំចាត់មីនជាដើម។ ទស្សនៈកិច្ចសិក្សានេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចែករម្លែកបង្រៀនពន្យល់ដល់អង្គការអន្តរជាតិ ពីរបៀបធ្វើការ បច្ចេកទេសថ្មីៗ ដើម្បីឲ្យពួកគាត់អាចយកទៅអនុវត្តនៅប្រទេសរៀងខ្លួនបាន៕