ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា Cambodia Airways និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd., (COMAC) នាថ្ងៃទី៨ កញ្ញា បានចុះអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង។
នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនកម្ពុជា Cambodia Airways និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd., (COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០ គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។
ភាគីទាំងពីរគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ៕