Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

តេស្តចុងក្រោយ៖ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម វេង សាខុន អវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លទ្ធផលតេស្តលើកទី៤ ថ្ងៃទី ១៨ វិច្ឆិកានេះ បានបង្ហាញថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលលទ្ធផល «អវិជ្ជមានកូវីដ១៩»។

ផ្តើមពីឯកឧត្តម វេង សាខុន ឯកឧត្តម មានមានក្តីរំភើបរីករាយជាពន់ពេក ក្រោយពីទទួលបានដំណឹងពីក្រសួងសុខាភិបាល ថា៖ លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន ទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវិដ ១៩ ។ឯកឧត្តម ថ្លែងអំណរគុណចំពោះក្រសួង សុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត។

ដោយឡែកឯកឧត្តម ប្រាក់ សុខុន តាមរយៈទំព័រហ្វេសប៊ុកបានថ្លែងថា លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារដ្ឋមន្ត្រីដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹង​គណៈប្រតិភូ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ត្រូវបាន​គេ​រកឃើញ​ជំងឺ​កូ​វីដ​-១៩។

លទ្ធផលតេស្តចុងក្រោយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាការបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា ដោយសាររដ្ឋាភិបាលអាចគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង